រថយន្តដឹកសុីម៉ង់ត៍ ១គ្រឿងបុករះ រួចក្រឡាប់នៅផ្លូវចុងឆ្នេរអូរត្រេះ បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួស៣នាក់

(ព្រះសីហនុ)៖ រថយន្តដឹកសុីម៉ង់ត៍មួយគ្រឿងបុករះ រួចក្រឡាប់ទៅលើដីឆ្នេរសមុទ្រ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសព្រមទាំងខូចខាតយានយន្តច្រើនគ្រឿងទៀត ខណៈជនបង្កកំពុងឃាត់ខ្លួន នៅផ្លូវចុងឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។
លោក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន នៅ យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃ១២ ខែមករា ឆ្នាំ២០២៦ ដែលក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមានមនុស្ស៣នាក់រងរបួស និងស្លាប់២នាក់ នៅកន្លែងកើតហេតុ បាក់បង្គោលភ្លើង១ដើម។ ចំណែកឯអ្នករងរបួស បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ។
មកដល់ពេលនេះ អ្នកបើកបររថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន កំពុងសួរនាំបន្តនីតិវិធី។ រីឯវត្ថុតាងផ្សេងៗកម្លាំងនគរបាលជំនាញកំពុងរៀបចំ ដើម្បីសម្អាតទីតាំងឆ្នេរឲ្យដូចដើម៕

You might also like