ពេជ្រ សូលីកា បង្ហាញគាំទ្រចេញពីចិត្តចំពោះមិត្តសម្លាញ់ ទេព បូព្រឹក្ស ក្នុងការរៀបចំកម្មវិធី ខ្លឹមព្រះនគរ

ជាក់ស្ដែង ក្រឡេកមើលតារាចម្រៀងស្រី ពេជ្រ សូលីកា ដែលជាមិត្តស្និទ្ធស្នាលរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ក៏មានវត្តមានយ៉ាងស្រស់ស្អាតក្នុងព្រឹត្តិការណ៍នេះដែរ ដោយនាងបានគ្រងឈុតប្រពៃណីបុរាណស្បៃខ្មែរយ៉ាងប្រណីតចូលរួមគាំទ្រកម្មវិធីមិត្តសម្លាញ់។ លើសពីនេះ ពេជ្រ សូលីកា ក៏បានបង្ហាញពាក្យក្នុងចិត្តនៅលើហ្វេសប៊ុកទៅកាន់មិត្តសម្លាញ់ ទេព បូព្រឹក្ស ដោយនាងមានក្ដីមោទកភាពចេញពីចិត្តចំពោះក្ដីស្រឡាញ់ស្នេហាវប្បធម៌ជាតិយ៉ាងអស្ចារ្យរបស់មិត្តសម្លាញ់។

ព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «ខ្លឹមព្រះនគរ» របស់តារាចម្រៀងប្រុសស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត នៅរាត្រីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ នេះ ឃើញថាប្រជុំដោយវត្តមានរបស់សិល្បករ-ការិនីល្បីៗជាច្រើន ដែលបានបង្ហាញខ្លួនក្នុងឈុតប្រពៃណីបុរាណ និង ឈុតខ្មែរបែបសហសម័យ ដ៏ស្រស់ស្អាតប្រណីតៗ បង្កើតជាទិដ្ឋភាពវប្បធម៌កាន់តែអស្ចារ្យ។

ពេជ្រ សូលីកា បានរៀបរាប់ថា «ឯងធ្វើវាបានល្អបំផុតហើយ គ្នាសប្បាយចិត្តពេលឃើញឯងមានក្ដីសុខជាមួយអ្វីដែលឯឯចង់ធ្វើចេញពីបេះដូងឯង មិនថាក្នុងកាលៈទេសៈណាមិត្តម្នាក់នេះ តែងតែគាំទ្រត្រេកអរ ហើយគោរពតាមការសម្រេចចិត្តរបស់ឯងជានិច្ច។ ព្រោះគ្នាពិតជាបានទទួលនូវអារម្មណ៍ ចេញពីបេះដូងដែលស្នេហាវប្បធម៌ជាតិពិតមិនក្លែងបន្លំមួយវិនាទីណារបស់ឯងពិតៗ។ ឯងធ្វើចេញពីចិត្ត និង បេះដូងទើបឯងទទួលបានក្ដីស្រលាញ់ដ៏កក់ក្ដៅមួយនេះ I’m so proud of you»៕

You might also like