ថៃឈ្លានពានកម្ពុជា ទាហានថៃបានចូលមកឈរជើងដោយខុសច្បាប់ នៅលើទឹកដីខ្មែរ ក្រោយបទឈប់បាញ់
ថៃឈ្លានពានកម្ពុជា ទាហានថៃបានចូលមកឈរជើង ដោយខុសច្បាប់នៅលើទឹកដីខ្មែរ ក្រោយបទឈប់បាញ់ ។
តំបន់ដែលទាហានថៃឈរជើងដោយខុសច្បាប់មិនមែនជាទឹកដីថៃទេ, កម្ពុជាបន្តប្រើប្រាស់យន្តការការទូតនិងយន្តការច្បាប់អន្តរជាតិ ដើម្បីយកទឹកដីទាំងនោះមកវិញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កម្ពុជា មិនត្រូវការធ្វើសង្គ្រាមដើម្បីឈ្លានពានទឹកដីប្រទេសជិតខាងណាទេ កម្ពុជាការពារតែទឹកដីតាមបន្ទាត់ព្រំដែនដែលបន្សល់ទុកដោយអាណានិគមតែប៉ុណ្ណោះ។
គោលជំហរដោយឥតផ្លាស់ប្តូររបស់កម្ពុជា គឺដំណោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ប៉ុន្តែកម្ពុជានឹងអភិវឌ្ឍសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនឱ្យខ្លាំង ដើម្បីការពារទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕






