បង្រ្កាបករណី ចែកចាយគ្រឿងញៀន នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ÷ នៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច សហការណ៍ជាមួយកម្លាំងមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុកភ្នំស្រួច បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ចាន់ ពិសិដ្ឋ ហៅនាថ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ នៅចំណុច ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ
ដកហួតវត្ថុតាងរួមមាន ៖
១/ម្សៅក្រាម សរ ថ្លាសង្ស័យជា គ្រឿងញៀនចំនួន ១០កញ្ចប់តូច
២/ទូរស័ព្ទចំនួន ០១ គ្រឿង ៕
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ចាន់ ពិសិដ្ឋ កម្លាំងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ នួន ភា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្នាក់នៅ ភូមិទី ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចំណុចក្លឹបទុកចោលស្ថិតនៅភូមិទី ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាងរួមមាន ៖
១/ម្សៅក្រាមសរថ្លា ចំនួន ៣កញ្ចប់តូច
២/ទូរស័ព្ទ ចំនួន ០២គ្រឿង
៣/លោហៈធាតុកាឡៃ ចិញ្ចៀន ០២ វង់ ខ្សែរដៃ ០១ខ្សែរ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ សម្ភារៈនិងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕

You might also like