ពលរដ្ឋនៅក្រុងតាខ្មៅ ត្អូញត្អែរពីក្លិនស្អុយចេញពីឃ្លាំងស្តុក និងកែច្នៃស្បែកគោ នាំឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានសម្តែងការមិនពេញចិត្ត និងរាយការណ៍មកសារព័ត៌មាន អំពីទីតាំងឃ្លាំងស្តុក និងកែច្នៃស្បែកគោមួយកន្លែង (ចំណុចស្ពានលេខ ៧) ដែលកំពុងបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ តាមរយៈក្លិនស្អុយអាសោច ទីតាំង ៖ ស្ពានលេខ ៧ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានបញ្ជាល់ថា បញ្ហាដែលបានរកឃើញ ក្លិនស្អុយខ្លាំង ការស្តុកទុក និងកែច្នៃស្បែកគោស្រស់ៗ បង្កជាក្លិនស្អុយដែលរំខានដល់ការរស់នៅរបស់ពលរដ្ឋក្បែរខាង។
ការបង្ហូរទឹកកខ្វក់ កាលពីមុន ទីតាំងនេះធ្លាប់បានបង្ហូរទឹកកខ្វក់ចូលក្នុងព្រែក។ បើទោះបីជាបច្ចុប្បន្នមានអាងស្តុកទឹកក៏ដោយ ក៏ក្លិនស្អុយនៅតែជះចេញមកក្រៅដដែល។
ភាពមិនច្បាស់លាស់នៃច្បាប់អនុញ្ញាត ពលរដ្ឋសង្កេតឃើញថា មិនសូវមានមន្ត្រីជំនាញបរិស្ថាន ឬបសុសត្វចុះមកត្រួតពិនិត្យឱ្យបានដិតដល់នោះទេ។
ការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធ៖
លោក ពៅ សោមាណៈ (ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល)៖ បានទទួលព័ត៌មានតាមរយៈ WhatsApp ប៉ុន្តែមិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយ។
លោក អ៊ុច សុវណ្ណ (ប្រធានមន្ទីរបសុសត្វខេត្តកណ្តាល) បានបញ្ជាក់តាម Telegram ថា ទីតាំងនោះមានច្បាប់អនុញ្ញាត ប៉ុន្តែលោកមិនបានផ្ញើឯកសារឱ្យមើលឡើយ ដោយតម្រូវឱ្យអ្នកសារព័ត៌មានទៅជួបផ្ទាល់នៅមន្ទីរ។
សំណូមពរ! ប្រជាពលរដ្ឋសង្ឃឹម និងទទូចសុំឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយចាត់មន្ត្រីជំនាញថ្នាក់ខេត្ត ចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងផលប៉ះពាល់បរិស្ថាននៅទីតាំងនេះ ដើម្បីធានាបាននូវសុខុមាលភាព និងបរិស្ថានរស់នៅស្អាតសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន៕

You might also like