បង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មួញឈ្មោះ ឈៀង តុងហាន

ខេត្តរតនគិរី ៖ លោក ឈៀង តុងហាន ដែលប្រភពអះអាងថា ជាអ្នកយកព័ត៌មានគេហទំព័រមាតុភូមិកម្ពុជា ប្រចាំខេត្តរតនគិរី គឺជាឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងសកម្ម គ្មានលិខិអនុញ្ញាត និងដឹកជញ្ជូនជាប្រចាំថ្ងៃ ត្រូវបានអ្នកសារព័ត៌មានដូចគ្នាចាប់ឃាត់ទុក និងរាយការណ៍ជូនទៅជំនាញសមត្ថកិច្ចប៉ូលីសនៅខេត្តរតនគិរី កាលពីវេលាម៉ោង ៣:៣០ នាទីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិតើន ឃុំតើន ស្រុកកូនមុំ ខេត្តរតនគិរិ ។

លោកវរសេនីយ៍ទោ សូ ហុង នាយរងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក៏បានដឹកនាំកម្លាំងសមត្ថកិច្ចចំនួន០២នាក់ ដោយសហការជាមួយនគរបាប៉ុស្តិ៍រដ្ឋបាលតើនចំនួន០២នាក់ទៀត បានចុះមកដល់ទីកន្លែងរ៉ឺមកម៉ូតូដឹកឈើ និងបានធ្វើកំណត់ហេតុដកហូតវត្ថុតាងរួមមាន÷
-ឈើប្រភេទសុក្រម ចំនួន ២២ ដុំ
១- ២០×២០×២ដុំ
២- ១០×២៩×១៩ដុំ
៣- ០៥×២៥×១ដុំ
ចំពោះវត្ថុតាងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជូនទៅជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like