ក្រុមការងារបច្ចេកទេស ចុះពិនិត្យវាយតម្លៃជាក់ស្តែង លើជីវភាព លំនៅឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការឈ្លានពានពីភាគី ថៃ
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាលេខាធិការដ្ឋាន នៃក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ បានចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ដព្រះវិហារ។
បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃជាក់ស្តែង ក៏ដូចជារៀបចំធ្វើអាទិភាវូបនីយកម្មសម្រាប់ការស្ដារជីវភាពពលរដ្ឋគោលដៅ និងហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត។
ប្រភព ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម






