ឈាមស្រែកស្បែកហៅ! ជនដៃដល់ សម្លាប់ប្រពន្ធ នៅក្នុងផ្សារទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ជាប្ដី ដែលបានសម្លាប់ប្រពន្ធបានហើយនៅថ្ងៃទី ១៥ខែមករា ឆ្នាំ ២០២៦ នេះ។
សូមជម្រាបថាប្តីចុងកាប់សម្លាប់ប្រពន្ធជាអាជីវករម្នាក់ បណ្ដាលឱ្យស្លាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បុរសជាជនសង្ស័យតែងតែវាយធ្វើបាបប្រពន្ធជាំខ្លួន ជាមុខមាត់ ជារើយៗ ក្រោយមកក៏បានបែកបាក់គ្នា ។ ថ្មីៗនេះបុរសខាងលើបានព្យាយាមសុំត្រូវជាមួយប្រពន្ធជាច្រើនលើកច្រើនសារ ក័ប៉ុន្តែប្រពន្ធមិនព្រម។
ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង។
បើតាមប្រភពបានអះអាងថាប្ដីដែលបានកាប់សម្លាប់ប្រពន្ធ ឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបានកាំបិតកកុក កាប់ជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ៣៣ឆ្នាំ។ យ៉ាងណាមិញ នៅពេលនេះកម្លាំងសមត្ថកិច្ចបានកំពុងតាមចាប់ជនដៃដល់ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕






