ករណីឧបទ្ទវហេតុដ៏ន្ធត់ ឡានក្រុង ១ គ្រឿង ក្រឡាប់ធ្លាក់ចេញពីផ្លូវ មនុស្ស ៤២ នាក់រងរបួស

នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះ នៅឯប្រទេសថៃ មានករណីឡានក្រុងដឹកបុគ្គលិកមួយគ្រឿង បានប្រទះគ្រោះថ្នាក់ជ្រុលចង្កូតក្រឡាប់នៅតាមផ្លូវ ដែលបណ្តាលឱ្យមនុស្ស ៤២ នាក់បានរងរបួស។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះ នៅលើនៅផ្លូវហាយវេថ្មី ៣៣១ ឆ្ពោះទៅ Laem Chabang ភូមិ ៤ ឃុំ Nong Kham ស្រុក Sriracha ខេត្ត Chonburi។ ឡានក្រុងខាងលើនេះ ជាឡានក្រុងសម្រាប់ដឹកជញ្ជូនបុគ្គលិករោងចក្រមួយកន្លែង ដោយតៃកុងឡានបានឱ្យដឹងថាខ្លួនបានបើកឡានចុះពីលើទួល ហើយក៏បានវាក់អើនឹងឡានពីរគ្រឿងនៅពីមុខ រួចក៏ជ្រុលទាញចង្កូតទៅខាងឆ្វេង បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវតែម្តង។
បុគ្គលិកដែលរបួសទាំងអស់មានសរុប ៤២ នាក់ ប្រុសចំនួន ២៦ នាក់ និងស្រី ១៦ នាក់ ក្នុងនោះដែរមានស្រ្តី ១ នាក់ជាប់នៅក្នុងឡាន។ ដោយឡែក ខាងអ្នកសង្រ្គោះបានចុះទៅជួយអន្តរាគមន៍ ដោយបានជួយស្រ្តីខាងលើចេញពីឡានបានសម្រេច និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យផងដែរ៕

You might also like