ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៧រូប

(ភ្នំពេញ)៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៧រូប ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ មានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន១រូប, ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ចំនួន៨រូប និងឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន១៨រូប។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

You might also like