ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Wang Wenbin អញ្ជើញសម្ពោធសមិទ្ធផលនានា នៅឃុំទួលព្រេជ ស្រុកអង្គស្នួល
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា រួមមានការសាងសង់ និងកែលម្អ នៅសាលាបឋមសិក្សាឈូកក្រពុំ សាលាបឋមសិក្សាអង្គតាសិត សាលាមត្តេយ្យចំនួន ៤ ព្រមទាំងផ្លូវលំ នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាជំនួយរបស់ស្ថានទូតនៃសាធារណរដ្ឋចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។






