ឧបទ្ទវហេតុបាក់ដី បណ្តាលឱ្យរថយន្ត Pick up ម៉ាក ISUZU ១គ្រឿង ជាប់គាំងបះជើង ឋិតនៅលើផ្លូវស្តេចថៃរាមាទី២ ឆ្ពោះទៅកាន់ទីក្រុងបាងកក នៅចំពីមុខផ្សារ Big C
ប្រទេសថៃ ៖ ករណីឧបទ្ទវហេតុបាក់ដី បណ្តាលឱ្យរថយន្ត Pick up ម៉ាក ISUZU ១គ្រឿង ជាប់គាំងបះជើង ឋិតនៅលើផ្លូវស្តេចថៃរាមាទី២ ឆ្ពោះទៅកាន់ទីក្រុងបាងកក នៅចំពីមុខផ្សារ Big C។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ឋិតលើផ្លូវរាមាទី២ ក្នុងខេត្ត Samut Sakhon ឆ្ពោះទៅកាន់ទីក្រុងបាងកក។
បច្ចុប្បន្ន ផ្លូវនេះកំពុងបិទជាបណ្តោះអាសន្ន ចំពោះរបាយការណ៍ស្តីអំពីចំនួនអ្នកស្លា.ប់ និងរងបួស ក៏ដូចជាការខូចខាត មិនទាន់មានការបញ្ជាក់ពិស្តារនៅឡើយទេ។
*គួរបញ្ជាក់ថា កាលពី២ថ្ងៃមុន (១៥ មករា) ខេត្ត Samut Sakhon នេះ ទើបតែមានឧបទ្ទវហេតុបាក់ដងស្ទូច ស.ម្លា.ប់មនុស្សចំនួន ២នាក់ និងរបួស ១នាក់ថ្មីៗនេះតែប៉ុណ្ណោះ ។
ព្រះធរណីស្រូប ជាពាក្យចាស់ពីដើម បច្ចុប្បន្នគឺបាក់ស្រុតផ្លូវរាមាទី២ ដែលភ្ជាប់ទៅក្រុងបាកក ប្រទេសថៃ បង្កើតជារណ្តៅស្រូបរថយន្តភីកអាប់០១ គ្រឿង បាស់ជើង និងបែកទុយយោទឹក ធ្លាយពេញផ្លូវ !!! ៕






