ក្រុមអាជីវករបាន «ព្យាយាមបិទផ្លូវផ្សេងៗជាបន្តបន្ទាប់» ពោលគឺបន្ទាប់ពីបាន បិទផ្លូវលេខ ២០៥ រួចហើយ ពួកគាត់បានបន្តទៅ បិទផ្លូវនៅចំណុច «ស្តុបអ៊ីនធឺខន»

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៨ មករា ២០២៦ យោងតាមប្រភពព័ត៌មាន ពីក្រុមការងារនៅទីតាំងផ្ទាល់ បានឱ្យដឹងថា ក្រុមអាជីវករបាន «ព្យាយាមបិទផ្លូវផ្សេងៗជាបន្តបន្ទាប់» ពោលគឺបន្ទាប់ពីបាន បិទផ្លូវលេខ ២០៥ រួចហើយ ពួកគាត់បានបន្តទៅ បិទផ្លូវនៅចំណុច «ស្តុបអ៊ីនធឺខន» (កែងផ្លូវម៉ៅសេទុង និងមុនីរ៉េត) បន្ថែមទៀត។

ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កំពុងមានវត្តមាននៅទីតាំងកើតហេតុផ្ទាល់ ដើម្បីបន្តការសម្របសម្រួល និងដោះស្រាយស្ថានការណ៍ដ៏តានតឹងនេះ។
ទោះជាយ៉ាងណា ជំហររបស់អាជ្ញាធរនៅតែរឹងមាំ ដោយបានដាក់បារ៉ាស់ «បិទផ្លូវជុំវិញជិតឈឹងតែម្ដង» មិនឱ្យរថយន្តដឹកបន្លែចូលបានឡើយ ទោះបីជាអាជីវករព្យាយាមរកច្រកចូលតាមផ្លូវណាក៏ដោយ នេះជាព័ត៌មានបឋម! ៕

You might also like