សមិទ្ធផលការងារពេញមួយឆ្នាំ២០២៥ គឺកើតចេញពីការខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា សមិទ្ធផលការងារពេញមួយឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន គឺកើតចេញពីការខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ហើយអ្វីដែលក្រសួងព័ត៌មានបាននិងកំពុងឈរជើងនឹងនាពេលនេះ គឺដោយសារមានមន្ត្រីរាជការជាជន្ទុល។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមមូលបទ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី » ៕






