ឃាត់អ្នកញៀនល្បែងសុីសងជល់មាន់ ៥នាក់ នៅចំណុចភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឃាត់ខ្លួននៅចំណុចភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានទទួល ព័ត៌មានថាករណី ជល់មាន់ នៅឃុំព្រៃក្រសាំង ស្រុក សាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។ កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ និងកម្លាំងខេត្ត ដឹកនាំដោយលោក ជាង រចនា មេបញ្ជាការស្រុក បានធ្វើការចុះបង្រ្កាបករណីសង្វៀនជល់មាន់១កន្លែង នៅចំណុច ភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់
១/ ឈ្មោះ ហេន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
២/ ឈ្មោះ ធន ទៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ រោងចក្រ រស់នៅភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៣/ ឈ្មោះ លឹម ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រោងចក្រ រស់នៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៤/ ឈ្មោះ រឿន វ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៥/ ឈ្មោះ ទ្រី វ៉ង់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ក្រុមអ្នកញៀនល្បែង កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន:
+ សង្វៀនជល់មាន់ ចំនួន០១ឈុត
+ មាន់ជល់ ចំនួន០២ក្បាល
+ បង់រំមាន់ មួយចំនួន
+ ទូរស័ព្ទ ចំនួន០៤គ្រឿង
+ ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១
+ ម៉ូតូ ចំនួន០៦គ្រឿង
– DreamC125(015) ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ(1D-5462)
– DreamC125(022) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1E-3338)
– DreamC125(018) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1L-8395)
– DreamC125(08) ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ(1E-1308)
– Wave ពណ៍ខ្មៅ ស្លាកលេខ បាត់ដំបង(1G-8083)
– Wave (023) ពណ៌ខ្មៅ ស្លាកលេខ កំពត(1E-0193) ។
ក្រុមជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

You might also like