ឃាត់ខ្លួនយុវជនម្នាក់ ក្រោយកាន់កាំបិតថតវីឌីអូ បង្ហោះលើបណ្ដាញសង្គម
សាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
បង្រ្កាបកណីកាន់កាប់អាវុធខុសច្បាប់ (កាន់កាំបិតផ្គាក់ថតបង្ហោះតាមបណ្ដាញសង្គម) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ បានធ្វើការស្រាវជ្រាវករណីក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន០២ដើម ថតវីដេអូបង្ហោះ នៅលើបណ្ដាយសង្គមFacebook ដែលមានគណនីឈ្មោះ Kim Heang KS កាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២ និង១២នាទីនៅលើបណ្ដាញសង្គម។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញនិងឃាត់ម្ចាស់រូបខាងលើ មាន ឈ្មោះ ឡុន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយថា មូលហេតុដែលរូបគេ ថតវីដេអូកាន់កាំបិតផ្គាក់បង្ហោះនៅលើបណ្ដាយសង្គមFacebook គឺដោយសារដើម្បីគំរាមកំហែង គូចម្លោះម្ខាងទៀត ដែលបានឈ្លោះគ្នាពីលើកមុន ។
វត្ថុតាងដកហូត: កាំបិតផ្គាក់ចំនួន០២ដើម និងទូរស័ព្ទ០១គ្រឿង ម៉ាកIPhone11 ពណ៌ក្រហម ។
សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់។






