សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង | សេចក្ដីជូនដំណឹងអំពីករណីបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលោក ហែម សោភ័ន្ត
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “មនុស្ស និងធម្មជាតិ” ដែលមានម្ចាស់គណនីឈ្មោះ ហែម សោភ័ន្ត ជាមគ្គុទេសក៍ទេសចរណ៍ បានបង្ហោះមាតិកាមួយពីតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទួលស្លែងនិងចោទប្រកាន់ថាសារមន្ទីរគិតតម្លៃសំបុត្រ ១ ស្មើនឹង ២,៥០០០ រៀល។ ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ សារមន្ទីរពិនិត្យឃើញថាមិនមានការយកតម្លៃដូចការចោទប្រកាន់របស់លោក ហែម សោភ័ន្ត នោះទេ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក ហែម សោភ័ន្ត លុបរាល់ការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីនេះ ព្រមទាំងត្រូវសុំទោសជាសាធារណៈ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានខាងលើ។ ដ្បិតនេះជាព័ត៌មានមិនពិត ដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់សារមន្ទីរទួលស្លែង។
*បញ្ជាក់៖ ចំពោះសាធារណជន និងសិស្សានុសិស្សជនជាតិខ្មែរអាចចូលទស្សនាសារមន្ទីរទួលស្លែងដោយឥតគិតថ្លៃ និងជារៀងរាល់ថ្ងៃ។



