ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មតាសីសាមគ្គី សម្រេចបាន ៣៥% ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

នៅថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មតាសីសាមគ្គី បាននិងកំពុងអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Taing Cheng Oing Construction and Import Co., Ltd ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសាងសង់ជារួមសម្រេចបានជាង ៣៥%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលភាគីក្រុមហ៊ុនសម្រេចបានមកដល់ពេលនេះ និងបានណែនាំដល់ក្រុមហ៊ុនឱ្យបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពសំណង់ បទដ្ឋានបច្ចេកទេស និងជំរុញល្បឿនក្នុងការអនុវត្តកិច្ចការសំខាន់ៗបន្ថែមទៀត ព្រមទាំងសំណូមពរដល់មន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៍កសិកម្មឱ្យបន្តសហការ និងជួយសម្របសម្រួលក្នុងករណីចាំបាច់ណាមួយ ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមផែនការកំណត់៕

You might also like