ព្រះបាទ ព្រះករុណា នរោត្តម សីហមុនី គ្រោងយាងទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសឡាវ ខួបលើកទី៧០នៃចំណងការទូតកម្ពុជា-ឡាវ!

ប្រទេសកម្ពុជា-ឡាវ កំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទ ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឡាវ ដើម្បីអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បញ្ជាក់ដូច្នេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករានេះ។

You might also like