កម្លាំងនគរបាលជំនាញស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណី ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

(តាកែវ)÷ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ០១ករណី ភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់:
១. ឈ្មោះ សំ សារ៉ាន់ ហៅ សំ ដា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ (ជួញដូរ-ប្រើប្រាស់)
២. ឈ្មោះ ឆាយ ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ (ជួញដូរ-ប្រើប្រាស់)
វត្ថុតាងបានដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់
-ទូរស័ព្ទ ០២គ្រឿង
-ជញ្ជីងថ្លឹង ០១គ្រឿង
– សម្ភារ:សេពគ្រឿងញៀនមួយចំនួន
បញ្ជាក់: ឈ្មោះ សំ សារ៉ាន់ ហៅ សំ ដា ខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ145/2024 ចុះថ្ងៃទី01/01/2024 ចេញដោយ ចៅក្រមស៊ើបសួរ ឈ្មោះ វៃ រចនា។
ដោយមានការសម្របសម្រួលពី លោក ឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

You might also like