បង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ នៅក្រុងខេមរៈភូមិន្ទ
[ក្រុងខេមរៈភូមិន្ទ] – នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុងខេមរៈភូមិន្ទ បានបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនឈើដោយខុសច្បាប់មួយកន្លែង ដែលមានលទ្ធផលដូចខាងក្រោម៖
ទីតាំង៖ ចំណុចផ្លូវជាតិលេខ១០ ក្នុងសង្កាត់ស្មាច់មានជ័យ។
ការឃាត់ខ្លួន៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
វត្ថុតាង៖ ដកហូតរថយន្តចំនួន ០១គ្រឿង (ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើ)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។



