ថ្ងៃស៊យអស់លក្ខណ៍ ប៉ូលិសជ័រដេ.ញកាក់ចា.ប់ប៉ូលិសសុីនប៉ះចំអធិការរងខណ្ឌពោធិ៍សែនជ័យនិងប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានលោកអធិការរងហៅកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សនជ័យព័ទ្ធចា..ប់បាន៤នាក់រត់រួចម្នាក់
ជនសុីវិល៥នាក់ជិះម៉ូតូចំនួន៤គ្រឿងបានធ្វេីសកម្មភាពដេញតាមកាក់ឃាត់ប្រជាពលរដ្ឋម្នាក់និងលោកអធិការរងខណ្ឌពោធិ៍សែនជ័យម្នាក់ដែលស្លៀកពាក់សុីវិលពីម្ដុំវត្តអង្គរតាមិញរហូតមកដល់ផ្លូវ២០០៤ស្តុបផ្សារសេនជូរីបំរ៉ុងឃាត់ខ្លួនយកទៅតែត្រូវលោកអធិការរងខណ្ឌពោធិ៍សែនជ័យធ្វេីការហៅកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យព័ទ្ធចាប់ឃា..ត់បាន៤នាក់ភ្លាមៗនិងម៉ូតូ៣គ្រឿងរត់រួចម្នាក់បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនៅវេលាម៉ោង១១យប់ត្រូវនិងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីឃាត់ខ្លួនជនសុីវិលទាំង៤នាក់បញ្ជូនទៅធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១បានប្រហែលកន្លះម៉ោងក៏មានយុវជនម្នាក់បានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ និយាយអះអាងថាក្រុមពួកជនសុីវិលដែលជិះម៉ូតូស្លាកលេខ នគរបាលខាងលេីនេះធ្លាប់ដេញតាមកាក់ចាប់ខ្លួនជំរឹ.តទាយកលុយអស់៣០៥០$កាលពីកន្លះខែមុនទាំងខ្លួននិងមិត្តភ័ក្តម្នាក់ទៀតគ្មានកំហុសអ្វីទាល់តែសោះ ៕



