ករណីឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អតីត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញប្រកាសផ្អាកការងារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ ប្រភពពីមន្ត្រីក្រសួងមហាផ្ទៃបានអោយដឹងថា ករណីឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អតីត អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញប្រកាសផ្អាកការងារជាបណ្តោះអាសន្ននោះ ត្រូវបាន អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រគល់សំណុំរឿងទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីចាត់ការបន្តតាមនិតិវិធី ។

សូមបញ្ជាក់ថា ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ដែលមានរឿងអាស្រូវច្រើនពាក់ព័ន្ធឆបោកប្រាក់ជនរងគ្រោះរាប់លានដុល្លារនោះ ត្រូវបានជនរងគ្រោះជាច្រើនបានដាក់ពាក្យបណ្ដឹង ព្រោះទទួលយកលុយពីជនរងគ្រោះហើយមិនបានធ្វើការតាមការសន្យា ។ បច្ចុប្បន្នឈ្មោះនេះមានតែឈ្មោះ និង ស័ក្ដិ តែមិនដែលចូលកន្លែងធ្វើការទេ ។ ផ្អែកតាមទង្វើរបស់ឧត្ដមសេនីយ៍ទោគង់ វុទ្ធី អនាគតមានតែជាប់គុក និង រត់ចោលស្រុក ហើយអាចត្រូវអស់តួនាទីអស់ស័ក្តិថែមទៀត ៕

You might also like