សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់និងជួញដូរថ្នាំញៀន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់និងជួញដូរថ្នាំ ញៀន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការឃាត់ខ្លួនមុខសញ្ញា០១នាក់ ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយទទួលបាន ព័ត៍មានល្អពីមហាជន ថានៅចំណុច សំយាបក្រោយផ្ទះរបស់ឈ្មោះ អួង សុខ នៅភូមិក្រាំងស្បូវ ឃុំមហាឬស្សី ឃើញមានមនុស្សចេញចូលសង្ស័យមានការ ប្រើប្រាស់ជួញដូរគ្រឿងញៀននៅទីនោះ ទទួលបានព័ត៍មានខាងលើ កំលាំងជំនាញ សហកាជាមួយកំលាំងប៉ុស្ត៍មហាឬស្សីចុះទៅដល់ជាក់ស្តែងឃាត់ខ្លួនមុខ សញ្ញាសង្ស័យ ០១នាក់÷
– ឈ្មោះ អួង សុខ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិក្រាំងស្បូវ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់តូច, ទូរស័ព្ទដៃ ០២គ្រឿងនិងឧបករណ៍វេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចកសាងសំណុំរឿចាត់ការតាមនិតិវិធីច្បាប់ ៕

You might also like