ឃាត់ខ្លួនស្ត្រីម្នាក់ ជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម)

កណ្តាល ÷ ជនសង្ស័យម្នាក់ជាស្ត្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណី ជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ដែលកើតហេតុ កាលពីវេលាម៉ោង ១៤និង១៥នាទីថ្ងៃទី២១ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ធានបានប្រាប់អោយដឹងថា÷ ស្ត្រីជាជនសង្ស័យមានឈ្មោះ ហេង អេង អាយុ៥០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យក ៖ លុយខ្មែរចំនួន ១១.៥០០រៀល(មួយម៉ឺន មួយពាន់ ប្រាំរយរៀល ) , ក្រដាស់សៀវភៅកត់លេខឆ្នោត ០១សន្លឹក, ក្រដាស់រ៉ាម សម្រាប់កត់លេខឆ្នោត ០១ដុំតូច , ប៊ិចចំនួន០២ដេីម, ទូរសព្ទដៃ០១គ្រឿង ។
សមត្ថកិច្ចបានអោយដឹងទៀតថា÷ មុនវេលាកើតហេតុបន្តិច មាន ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ថាឃើញមានសកម្មភាព លក់ឆ្នោតវៀតណាម កត់កន្ទុយលេខ ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនស្ត្រីឈ្មោះ ហេង អេង ព្រមទាំងដកហូតវត្ថុតាងខាងលើ ហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯម បន្តអនុវត្តតាមនីតិវិធី ៕

You might also like