លោក Trump អះអាងថាលោក Putin ឯកភាពផ្អាកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនស្របពេលអាកាសធាតុត្រជាក់ខ្លាំង

លោក Donald Trump បានអះអាងថា លោក Vladimir Putin បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈពេលមួយសប្តាហ៍ បន្ទាប់ពីលោកបានចេញសេចក្តីអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំរុស្ស៊ី ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងនៅអ៊ុយក្រែន។
ក្រោយការប្រកាសរបស់លោក Trump ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៩មករាសប្ដាហ៍នេះថា លោករំពឹងថាការអនុវត្តន៍កិច្ចព្រមព្រៀងដោយរុស្ស៊ី នឹងមិនបាញ់ស្រោចលើរដ្ឋធានីគីវ និងទីក្រុងនានារយៈពេល១សប្ដាហ៍ ព្រោះអាកាសធាតុត្រជាក់ខ្លាំងពេក ។
បទឈប់បាញ់រយៈពេលខ្លី ដែលមិនទាន់ត្រូវបានបញ្ជាក់ដោយរុស្ស៊ី ត្រូវបានប្រកាសជាលើកដំបូងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍២៩មករាសប្ដាហ៍នេះ។
លោក Trump បាននិយាយក្នុងអំឡុងកិច្ចប្រជុំថា រូបលោកផ្ទាល់បានស្នើសុំលោកប្រធានាធិបតី Putin កុំបាញ់ចូលរដ្ឋធានីគីវ និងទីក្រុងផ្សេងៗរយៈពេលមួយសប្តាហ៍ ហើយលោកបានយល់ព្រមផ្អាក។ លោកត្រូវតែប្រាប់អ្នកគ្រប់គ្នាថា ប្រការនេះពិតជាល្អណាស់។
សំណើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមក។ លោក Trump ពុំបានផ្តល់កាលបរិច្ឆេទចាប់ផ្តើម ឬបញ្ចប់សម្រាប់ការឈប់បាញ់នោះទេ។
ទាំងរុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះការប្រកាសជាសាធារណៈរបស់លោក Trump អំពីកិច្ចព្រមព្រៀងនេះ។ ក្រោយមក លោក Zelenskyy បានសរសេរថា បទឈប់បាញ់លើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗផ្សេងទៀតត្រូវបានពិភាក្សារវាងភាគីទាំងពីរ ហើយថាលោករំពឹងថាកិច្ចព្រមព្រៀងទាំងនោះនឹងត្រូវបានអនុវត្ត៕

You might also like