ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដាន

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ Men Kimseng អ្នករាយការណ៍ព័ត៌មាន VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានខ្លឹមសារដូចតទៅ ៖
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដាន។ ការណ៍នេះដោយសារតែពាណិជ្ជកម្មរបស់ថៃនាំចូលអាមេរិកច្រើនលើសនិងទឹកប្រាក់សល់ច្រើន។
ការដាក់ចូលក្នុងបញ្ជីនេះគឺអាមេរិកនឹងត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការអនុវត្តរូបិយប័ណ្ណ និងគោលនយោបាយអត្រាប្តូរប្រាក់របស់ប្រទេសថៃ។
ប្រទេសក្នុងបញ្ជីតាមដានចំនួន ១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េ ដោយថៃ ចូលក្នុងបញ្ជីនេះជាលើកដំបូង។ អាមេរិកនឹងត្រួតពិនិត្យយ៉ាងដិតដល់លើអន្តរាគមន៍ទីផ្សារូបិយប័ណ្ណ ឬគោលនយោបាយដែលមានឥទ្ធិពលលើអត្រាប្តូរប្រាក់ដោយមិនត្រឹមត្រូវ៕

You might also like