ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីធ្វើភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតយួន)
ខេត្តកណ្តាល÷ សមត្ថកិច្ចស្រុកលេីកដែក ឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតយួន )នៅថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ2026 វេលាម៉ោង 15:40 នាទី នៅចំណុចផ្ទះស្ត្រីជាជនសង្ស័យខាងលើ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
ស្ត្រីជាជនសង្ស័យខាងលើ ឈ្មោះ ស៊ុំ ស្រីនីនអាយុ 36 ឆ្នាំ មុខរបរ (កត់ឆ្នោតយួន) មានទីលំនៅបច្ចុប្បន្ន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល សារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(- ) គ្មាន។
វត្ថុតាងចាប់យករួមមាន : 1/- លុយខ្មែរ ចំនួន 42.700 រៀល , 2/- ទូរសព្ទម៉ាក Oppo ចំនួន 01 គ្រឿង , 3/- សៀវភៅកត់លេខចេញចំនួន 01ក្បាល ,4/- ផូយកត់រួច ចំនួន 03សន្លឹក , 5/- ប្រដាប់កិចក្រដាស ចំនួន1 ,6/-
ម៉ាសុីនគិតលេខ ចំនួន01,7/- ប៊ុិចសរសេរចំនួន 04 ដើម ,8/- កាបូបវ៉ាត់ចង្កេះចំនួន 01 ,9/- ការបោនផ្តាមសម្រាប់កត់លេខឆ្នោត ចំនួន 03សន្លឹក ។
ស្ត្រីជាជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



