អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបករណីវាយនិងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច។
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបករណីវាយនិងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងនៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា…..
កាលពីថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
នៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីអំពើលួចមានស្ថានទម្ងន់ទោស(វាយនិងគំរាមប្លន់យកទូរស័ព្ទដៃនិងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច) នៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២និង៣០នាទី និងអំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងជនរងគ្រោះបានសហការជាមួយសមត្ថកិច្ចឆែកប្រព័ន្ធជីភីអេស ភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យធាក់ប្លន់យកទៅឃើញម៉ូតូ លោតជីភីអេសនៅគោលដៅក្នុងភូមិស
រមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយក៏ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រុមជនសង្ស័យ÷
១-ឈ្មោះ ខុម ជាន់ទី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
២-ឈ្មោះ ហ៊ន វីរៈ ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។
៣-ឈ្មោះ ញិល ជាវ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។
៤-ឈ្មោះ ថុល វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសរបាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
៥-ឈ្មោះ សាំង បញ្ញា ហៅ ចូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិក្រាំងលាវ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
-ជនរងគ្រោះមានឈ្មោះ មឿន សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល(ម្តុំកប់អំបិល) ផ្លូវបេតុង ខណ្ឌកំបូល រាជធានីភ្នំពេញ។
-សម្ភារៈបាត់បង់និងខូចខាត ៖
១,ទូរស័ព្ទដៃ០២គ្រឿងម៉ាកអាយហ្វូន១១ ពណ៌ខ្មៅ និងអាយហ្វូន១២ប្រូមេក ពណ៌ស និងជនរងគ្រោះរបួសដាច់រលាត់ដៃជើង និងហើមជាំខ្នងនិងក ។
-សម្ភារៈបន្សល់ទុក ម៉ូតូ០៣គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ លេខតួ 371708. ម៉ាស៊ីន 371939 ស្លាកលេខ ភ្នំពេញ 1LB-4211(របស់ជនរងគ្រោះ) ២-ម៉ាកស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ កណ្តាល 1AV-9409, ៣-ម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1IK- 7778 (របស់ជនសង្ស័យ) ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង៣០នាទី នៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១០នាក់ជាង ជិះម៉ូតូច្រើនគ្រឿង(មានម៉ាកនិច ម៉ាកឌ្រីម សេ១២៥) បានធ្វើសកម្មភាពវាយគំរាម ប្លន់យកទូរស័ព្ទដៃនិងធាក់ប្លន់យកម៉ូតូម៉ាកនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LB-4211 របស់ជនរងគ្រោះឈ្មោះ មឿន សុផាន់ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកទៅលើផ្លូវរបួសដាច់រលាត់ដៃជើង ហើយក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ។ បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ហើយជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ចឆែកប្រព័ន្ធជីភីអេសភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅ ឃើញម៉ូតូលោតជីភីអេស នៅគោលដៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល) ។ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែល វេលាម៉ោង១១ និង០០នាទី ដោយបានការអនុញ្ញាតពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(តាមរយៈទូរស័ព្ទ ឲ្យសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅសហការជាមួយសមត្ថកិច្ចស្រុកអង្គស្នួល(ខេត្តកណ្តាល) ធ្វើការត្រួតពិនិត្យឆែកឆេរនៅទីតាំងលោតជីភី អេស ក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់(ខាងលើ) រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ លេខតួ 371708 ម៉ាស៊ីន 371939 (របស់ជនរងគ្រោះ) ។



