បញ្ជូននាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនម្នាក់ ពាក់ព័ន្ធពីបទ រំលោ ភលើទំនុកចិត្ត (ទឹកប្រាក់ប្រមាណជាង១០ ម៉ឺនដុល្លារអាមេរិក)

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់បញ្ជូននាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.រំលោ ភលើទំនុកចិត្តពិសេសដោយអភិបាល ដែលមានទំហំទឹកប្រាក់ប្រមាណជាង១០ ម៉ឺនដុល្លារអាមេរិក ។
ជនសង្ស័យមានឈ្មោះ លីវ អ៊ីតា ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ នាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ។ សំណុំរឿងនេះត្រូវបានតំណាងអយ្យការកំពុងបើកការស៊ើបសួរ ដែលនៅមិនទាន់ចោទប្រកាន់ជាផ្លូវការនៅឡើយទេ ។

ឃាត់ខ្លួននាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យម្នាក់ពីដើមបណ្តឹង ជានាយកប្រតិបត្តិអាជីវកម្មគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុមួយ ចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច្ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្តពិសេសដោយអភិបាល និងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា លើទំហំទឹកប្រាក់ចំនួន ១០៦,០០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាខាខណ្ឌច្បារអំពៅ ដែលមានទីតាំងស្នាក់ការសាខានៅផ្លូវជាតិលេខ១ ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ៕

You might also like