ជម្លោះរវាងបងប្អូន២នាក់ វាយគ្នាដណ្តើមមនុស្សស្រី ក្រោយចេញពីផឹក បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ ជម្លោះរវាងបងប្អូន២នាក់ វាយគ្នាដណ្តើមមនុស្សស្រី ក្រោយចេញពីផឹក បង្កការភ្ញាក់ផ្អើលពេញស្តុបបឹងកេងកង កាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅស្តុបបឹងកេងកង ផ្លូវលេខ៣១០ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ឈ្លោះប្រកែកគ្នាតឹងសសៃក រហូតឈានដល់ប្រើហិង្សាវាយគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលពេញផ្លូវ ។

ហេតុការណ៍បានបន្តថា ភ្លាមៗនោះគេឃើញក្រុមយុវជនដឹកជញ្ជូន E-Get ដែលស្ថិតនៅក្បែរនោះនាំគ្នាចូលទៅជួយឃាត់ ប៉ុន្តែយុវជន២នាក់ខាងលើ បានវាយគ្នារហូតសន្លប់ម្នាក់បាត់ទៅហើយ ទើបអ្នកដឹកជញ្ជូនចូលទៅឃាត់ ហើយនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយស្វាងបន្តិច អ្នកសារព័ត៌មានបានមកដល់ និងធ្វើការសាកសួរបងប្អូនទាំង២នាក់ ពីមូលហេតុ ទើបគេឆ្លើយថា ពួកគេទើបជិះម៉ូតូឌុបគ្នាចេញពីក្លឹបកម្សាន្តមួយកន្លែងក្នុងស្ថានភាពស្រវឹងដូចគ្នា ជិះតាមផ្លូវពួកគេទាំង២បានប្រកែកគ្នា ព្រោះតែស្រលាញ់ស្រីតែម្នាក់ ទើបទាស់សម្តីរហូតជិះម៉ូតូបុកគំរបលូនៅក្រោមស្តុបបឹងកេងកង ហើយផ្តើមវាយគ្នាតែម្តង។
សមត្ថកិច្ចមូលដ្ឋាន ក៏បានមកដល់ ប៉ុន្តែយុវជនទាំង២ បាននាំគ្នាចេញពីទីតាំងកើតហេតុបាត់ទៅហើយ ៕

You might also like