ឧត្តមនាវីឯក ទៀ សុខា ដឹកនាំប្រតិភូកងទ័ពជើងទឹក អញ្ជើញចូលរួមខួបលើកទី១២៥ នៃការបង្កើតកងកម្លាំងកងទ័ពជើងទឹកនៅប្រទេសអូស្ត្រាលី
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ទៅចូលរួមកម្មវិធី The Royal Australian Navy’s 125th Anniversary International Fleet Review ចាប់ពីថ្ងៃទី១៩-២៨ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសអូស្រ្តាលី។
សូមបញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១២៥ នៃការបង្កើតកងកម្លាំងកងទ័ពជើងទឹក Commonwealth ដែលក្រោយមកបានក្លាយជាកងទ័ពជើងទឹក Royal Australian។ព្រឹត្តិការណ៍ និងសកម្មភាពនានានឹងត្រូវធ្វើឡើងនៅជុំវិញប្រទេសអូស្ត្រាលី ដើម្បីអបអរសាទរខួបលើកទី១២៥ នៃកងទ័ពជើងទឹក។ ការប្រារព្ធព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះពេញមួយឆ្នាំ គឺជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីអតីតកាលរបស់កងទ័ពជើងទឹកគោរពដល់ការចូលរួមចំណែករបស់ប្រជាជនកងទ័ពជើងទឹក និងសម្លឹងមើលទៅអនាគត៕






