ឃាត់ខ្លួនមនុស្ស៥នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)

សាមគ្គីមុនីជ័យ ដោយអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បង្រ្កាបករណីលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) នៅថ្ងៃទី ១៧ ខែមិនាឆ្នាំ២០២៦ បង្ក្រាបល្បែងសុីសងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ជាក់ស្តែងឃាត់មនុស្សបានចំនួន០៥នាក់
១.ឈ្មោះ ភូ ថន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី
២.ឈ្មោះ ច្រេ សារ៉ូន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំមានជ័យ
៣.ឈ្មោះ សេង សឿន ភេទប្រុស អាយុ៦៩ឆ្នាំ
៤.ឈ្មោះ ជួរ វណ្ណី ភេទប្រុស អាយុ៥៨ឆ្នាំ ទាំង០២នាក់ខាងលើរស់នៅភូមិទួលវិហារ ឃុំចាន់សែន
៥.ឈ្មោះ ភឿន រុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទឹកឬស្សីឃុំមានជ័យ
ដកហូតវត្ថុតាងរួមមាន: មេអាប៉ោងចំនួន០៥គ្រាប់ , មេដែកឆក់១ , ចាន០១ ,គម្រប០១ ,ទូរស័ព្ទចំនួន០៣គ្រឿង ,លុយចំនួន២៩០០០៛,កាបូប០២,សៀវភៅកត់កន្ទុយលេខ០១ក្បាល,ប៉ាយលេខ ០១ , ម៉ូតូ០៣គ្រឿង ។
ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like