ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធសមិទ្ធផល នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ

ព្រៃវែង ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជេីញជាអធិបតីពិធីសម្ពោធសមិទ្ធផល នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។
សមិទ្ធផលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនោះ រួមមាន៖ អគារសិក្សា ចំនួន ២ខ្នង (នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ និងនៅមត្តេយ្យសិក្សារោងដំរី ក្រុងព្រៃវែង និងកន្លែងលាងដៃ ចំនួន ១០ នៅវិទ្យាល័យ ចំនួន ៩ និងអនុវិទ្យាល័យ ចំនួន ១)។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំម្ហូបអាហារ ជូនដល់ក្មួយៗសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕
You might also like