គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យសិក្សា
នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរទៅកាន់គណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ៖
១- សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»
២- សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម»
ការជំរុញសេចក្តីព្រាងច្បាប់ទាំងនេះ គឺជាកិច្ចការអាទិភាពដើម្បីពង្រឹងវិស័យការពារជាតិ និងធានាស្ថិរភាពថាមពលអគ្គិសនីជូនប្រជាពលរដ្ឋ។






