ព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ

ព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅបន្តពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិ ឱ្យមកឈ្វេងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅព្រះរាជាណាចក្រកម្ពុជា។

ខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

You might also like