អនិកជនខ្មែររស់នៅ និងរកស៊ីនៅអាល្លឺម៉ង់ លោកស្រី ណូ សុភា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា «ឧកញ៉ា»។
ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។
លោកស្រី ណូ សុភា ជាអនិកជនខ្មែរបេះដូងពោរពេញដោយមនុស្សធម៌ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា មានដូចជាជួយដល់កុមារកំព្រា ទុរគតជន ជនទីទ័លក្រជាដើម។ លោកស្រី ក៏បានចូលរួមជួយដល់ជនភៀសសឹក វីរៈកងទ័ព និងវីរៈនគរបាល កំលុងពេលមានសង្គ្រាមផងដែរ៕







