កម្លាំងនគរបាលស្រុកសង្កែ បង្រ្កាបករណីហិង្សាបង្កការភ្ញាក់ផ្អេីល
បាត់ដំបង៖នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងកាមេរ៉ាសុវត្ថិភាព) នៅចំណុចក្រុមទី០៩ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិ-ង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកដុំឥដ្ឋដេញគប់) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពយកដុំឥដ្ឋដេញគប់ទៅលើជនរងគ្រោះឈ្មោះ ឈិន សឿម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
ទទួលបណ្តឹងពីជនរងគ្រោះរួចរាល់ នៅវេលាម៉ោង១៤.០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានកំណត់មុខសញ្ញាបានមនុស្សចំនួន០៣នាក់និងនាំខ្លួនគឺ៖
០១-ឈ្មោះ លី ឈុនលេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០២-ឈ្មោះ អ៉ីន រ៉សា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
០៣-ឈ្មោះ ឃា សុខឡេង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នាំមកកាន់អធិការដ្ឋាននគរបាលស្រុកស្រាវជ្រាវនិងដឹងពីមូលហេតុគឺដោយសារទំនាស់គំគួនគ្នាកន្លងមក។
ករណីនេះនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកផែនជំនាញចាត់វិធានការតាមនីតិវិធីច្បាប់៕






