បង្រ្កាបមុខសញ្ញា ករណីជួញដូរនឹងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ស្នាក់នៅកម្មករសំណង់ ក្នុងតំបន់សេដ្ឋកិច្ច អាយអេសអាយ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោស្រុកព្រៃនប់
ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចំនួន ០៥នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ញ៉ែម ចំរ៉ុង នាយសេនាធិការ បានចុះបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីជួញដូរនឹងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ស្នាក់នៅកម្មករសំណង់ ក្នុងតំបន់សេដ្ឋកិច្ច អាយអេសអាយ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ រួមនឹងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការបង្រ្កាបនេះ កម្លាំងជំនាញកងរាជអាវុធហត្ថ បានចាប់ដកហូតវត្ថុតាងបទល្មើសរួមមាន÷ ម្សៅក្រាមសថ្លា ចំនួន ១៧កញ្ចប់តូច ទម្ងន់២,៨០ក្រាម(ទាំងសម្បក), ទូរសព្ទ ចំនួន ០៦គ្រឿង, ដបជក់ចំនួន ០៣, ខ្សៀជក់ ០៥, ដែកកេះ ចំនួន ០២ដើម, សម្បកថង់វេចខ្ចប់មួយចំនួន។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿង ញ្ញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕






