លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជូនម្ចាស់ទីតាំង ដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តប៉ៃលិន!
ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល (១០០០ដុល្លារ) បើលើសចំនួនសូមគុណគូរដោយខ្លួនឯង (ច្បាប់ក៏បានអនុវត្តន៍ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។
បើរកឃើញមានសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។ កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និងជាតិយើង ខ្ញុំតាមស្រោវជ្រាវចាប់គ្រប់ទីកន្លែង។
ខ្ញុំបានសច្ចាធានាជូនសម្តេចនាយករដ្ឋមន្ត្រីរួចហើយប្តេជ្ញាចូលរួមបោសសំអាត Scam Online ឱ្យអស់ពីខេត្ត និងកម្ពុជា ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
សូមជូនជ្រាបដល់ម្ចាស់ទីតាំង ប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយឈប់អន្តរាគមន៍ សហការបិទបាំង រិះរកគ្រប់វិធីដើម្បីបន្លំខ្លួនក្លែងភេទទៀតទៅ ខ្ញុំបានប្តេជ្ញាចិត្ត និងបោសសម្អាតផ្ទះយើងឱ្យបានស្អាត ដើម្បីរង់ចាំទទួលភ្ញៀវល្អៗមកកំសាន្ត ឬបណ្តាក់ទុន។
សូមចូលរួមសហការទាំងអស់គ្នា ជាផ្នែកមួយជួយដល់ ប្រទេសជាតិយើង និងជួយដល់ប្រមុខរាជរដ្ឋាភិបាលយើង។
សូមបងប្អូនអាចទំនាក់ទំនងផ្តល់ព័ត៌មាន តាមរយៈលេខ 0976263373 ២៤ម៉ោង”។






