គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះរកឃើញសម្ភារ និងឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)
ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦–កាលពីនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០ ២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើរដ្ឋបាលចំហនៅលើទីតាំងផ្ទះវីឡាចំនួន ០៨ទី តាំង ស្ថិតនៅក្នុងបុរី BS ភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។
នៅក្នុងកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហនៅក្នុងសង្កាត់លេខ៤ កម្លាំងជំនា ញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
– កុំព្យូទ័រ All-in-one ចំនួន ១៣គ្រឿង
– ធុងCPU ចំនួន ០២គ្រឿង
– Monitor ចំនួន ០១គ្រឿង
– ទូរស័ព្ទដៃចំនួន ៣១គ្រឿង។
ក្នុងប្រតិបត្តការធ្វើរដ្ឋ បាលចំហនៅទីតាំងផ្ទះវិទ្យា ដែលមានការសង្ស័យមានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាជនជាតិចិន។
ជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរ មាន។
សកម្មភាពស្រាវជ្រាវចុះបង្ក្រាបករណីឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នេះ កំពុងបន្តធ្វើដូចភ្លៀងរលឹម ដោយមិនមានការលើក លែង ដើម្បីឪ្យខេត្តព្រះសីហនុ ក៏ដូចព្រះរាជាណា ចក្រកម្ពុជា គ្នានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ៕






