រន្ទះបាញ់គោ ងាប់១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
បើតាមរបាយការណ៍ របស់រដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានបង្ហាញថា ករណី គ្រោះធម្មជាតិ រន្ទះបាញ់សត្វគោ ខនេះកើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ
២០២៦ វេលាម៉ោង១:២០នាទីរសៀល បណ្តាលអោយគោ
១៩ក្បាល ងាប់ភ្លាមៗ ក្នុងនោះ ភូមិថ្មី ចំនួន ៩ ក្បាល និងភូមិស្រែឈូក ចំនួន ១០ ក្បាល ។
គួរបញ្ជាក់ថា រន្ទះបាញ់គឺជាបាតុភូតធម្មជាតិកើតឡើងដោយសារភាពខុសគ្នានៃបន្ទុកអគ្គិសនីក្នុងពពក និងផ្ទៃដី។ ហើយគោ ដែលនៅទីវាល ឬនៅក្រោមដើមឈើ គឺជាចំណុចស្រូប ឬចំណុចប្រសព្វនៃប៉ូលអគ្គិសនី ដែលងាយរងគ្រោះបំផុត។ជាក់ស្តែង ករណីរន្ទះបាញ់គោ ១៩ ក្បាលងាប់ខាងលើ គឺជាការខាតបង់ទ្រព្យធនដ៏ធំមួយសម្រាប់កសិករ។ ដូច្នេះសូមប្រជាកសិករមានការប្រុងប្រយ័ត្ន នៅដើមរដូវវស្សានេះ អាច នឹងមាន ភ្លៀង ផ្គររន្ទះច្រើន ៕
ប្រភព៖មន្ទីរព័ត៌មានខេត្តរតនគិរី






