រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ និងលោក មេបញ្ជាការរងអាវុធហត្ថខណ្ឌ រួមនឹងមន្ដ្រីពាក់ព័ន្ធបានចុះពិនិត្យ និងត្រៀមបង្ក្រាប ទីតាំងចំនួន៣ នៅក្នុងបុរីវិមានភ្នំពេញ ឋិតក្នុងសង្កាត់ច្រាំងចំរេះទី២ ដែលសង្ស័យថាជាទីតាំងដែលកំពុងប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) និងអាចមានជនបរទេសចូលមកស្នាក់នៅដោយខុសច្បាប់ផងដែរ។
ចំពោះទីតាំងទាំង៣ខាងលើរួមមាន៖
-បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចុះពិនិត្យ ០៣ទីតាំង រួមមាន :
-ផ្ទះលេខ២០R ផ្លូវ៣៦៨ រកឃើញជនជាតិចិន ០៤នាក់ប្រុស ស្រី០១នាក់ជាជនជាតិខ្មែរ ក្នុងចំណោមជនជាតិចិនទាំង ០៤នាក់ មាន ០១នាក់ទិដ្ឋាការហួសសុពលភាព និងកំពុងធ្វើកំណត់ហេតុ។
-ផ្ទះលេខ ២០H ផ្ទះលេខ១៨H ផ្លូវ៣៥០ មានជនជាតិចិន ១១នាក់ ស្រី ០៣នាក់ ក្នុងចំណោម ១១នាក់ មាន ០២នាក់ ប្រុស ពុំមានឯកសារគ្រប់គ្រាន់។
ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន ១៥នាក់ (ស្រី ០៣នាក់) មានឯកសារមិនគ្រប់គ្រាន់ជនជាតិចិនប្រុសចំនួន០៣នាក់ ចំពោះទីតាំងទាំងអស់ពុំរកឃើញមានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online)ឡើយ។ ក្រោយត្រួតពិនិត្យ ជនជាតិចិន ដែលខុសច្បាប់ និងឯកសារពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕






