គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ភ្នំពេញ ៖ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ រួមជាមួយលោកអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាល និងអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅ Condo Morgan ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ក្នុងនោះដែរជាលទ្ធផលបឋម : ក្រុមការងារបានរកឃើញ ជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែន សរុបចំនួន ១១នាក់ រួមមាន៖
• ជនជាតិវៀតណាម ចំនួន ០៨នាក់
• ជនជាតិឡាវ ចំនួន ០១នាក់
• ជនជាតិឥណ្ឌា ចំនួន ០២នាក់
ហើយបច្ចុប្បន្នកំលាំងជំនាញ កំពុងអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕






