នគរបាលស្រុកមុខកំពូលស្រាវជ្រាវចាប់បានករណីក្មេងទំនើង២ក្រុមសងសឹកគ្នា បណ្ដាលឲ្យកាប់សម្លាប់ម្នាក់ រួចខ្លួនម្នាក់, សមត្ថកិច្ចស្រុកមុខកំពូលខេត្តកណ្ដាល វាយខ្នោះបាន៤នាក់

(កណ្ដាល)៖ នគរបាលស្រុកមុខកំពូល បានស្រាវជ្រាវចាប់បានជនសង្ស័យជាក្មេងទំនើងបានចំនួន៤នាក់ជាសិស្សសាលាម៣នាក់ និងម្នាក់ជាកម្មករសំណង ដែលបានកាប់សម្លាប់គូបដិបក្ខខ្លួនជាសិស្សសាលាដូចគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរត់ខ្លួន ។

ករណីកាប់គ្នានេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងត្រូវសមត្ថកិច្ច តាមស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនសង្ស័យបានទាំង០៤នាក់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ។

ជនរងគ្រោះមានចំនួន០២នាក់ : ‎១- ឈ្មោះ ធឿន សុខឈាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ‎មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល (ស្លាប់), ២-ឈ្មោះ សៀន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស‎មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (មិនមានរងរបួសទេ )។ ចំនែកបក្ខពួកជនសង្ស័យមានចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួន ជាជនជាតិខ្មែរ សុទតែជាបុរស មានទីលំនៅក្នុងឃុំរកាកោង ១ និងឃុំរកាកោង២ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។ ១-ឈ្មោះ ផល សុភានិត អាយុ ១៩ឆ្នាំ មុខរបរ កម្មករ (ជនដៃដល់) , ២-ឈ្មោះ វុទ្ធី សៀងហៃ អាយុ ១៨ឆ្នាំ,៣-ឈ្មោះ វី ដេវីត អាយុ១៨ឆ្នាំ ,៤-ឈ្មោះ សុផល សុផាណា អាយុ១៦ឆ្នាំ ដែលអ្នកទាំង បីមានមុខរបរជាសិស្ស ។
លោកអធិការបានអោយដឹងទៀតថា កន្លងមកជនសង្ស័យឈ្មោះ ផល សុភានិត ធ្លាប់មានទំនាស់ជាមួយក្រុមជនរងគ្រោះដែលមានរហស្សនាម( DK )ធ្លាប់ប៉ុនប៉ងដេញកាប់ចំនួនពីរលើកទៅលើជនសង្ស័យ នៅអំឡុងខែមេសា និង ខែឧសភា ឆ្នាំ២០២៦ ទើបបណ្តាលអោយជនសង្ស័យឈ្មោះ ផល សុភានិត មានគំនុំគុំគួនទៅលើក្រុម ជនរងគ្រោះ (DK ) វិញ។ ដោយមុនកើតហេតុ ក្រុមជនសង្ស័យទាំង ០៤ នាក់ បានជួបជុំផឹកស៊ីរួច ដោយជនសង្ស័យឈ្មោះ ផល សុភានិត បានលាក់កាំបិតខ្វែវ នៅក្នុងអាវ និងប្រើប្រាស់ម៉ូតូ០២គ្រឿង ជិះឌុបគ្នាចេញទៅរកកាប់ជនរងគ្រោះ(ក្រុម DK ) ទាំងយប់ ។ ស្របពេលនោះជនរងគ្រោះទាំងពីរនាក់ បានចេញពីកន្លែងធ្វើការ(រត់តុកការ) កំពុងចាក់សាំងម៉ូតូនៅ ការ៉ាស់សាំងមួយកន្លែងជិតទីតាំងកើតហេតុ ស្រាប់តែ ជនសង្ស័យឈ្មោះ ផល សុភានិត បានប្រាប់គ្នីគ្នាថា ពួកអាហ្នឹងហើយជាក្រុមDK !!។ ក្រោយចាក់សាំងរួច ជនរងគ្រោះ ក៏ត្រូវក្រុមជនសង្ស័យប្រដេញតាម ដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យក៏បានគៀម៉ូតូជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ផល សុភានិត ក៏បានទាញ កាំបិតខ្វែវ កាប់ដៃពីរទៅលើជនរងគ្រោះឈ្មោះ ធឿន សុខឈាង ដែលជិះពីក្រោយបណ្តាលអោយត្រូវចំក្រោមគុម្ពត្រជៀកខាងឆ្វេង រហែកសាច់ហូរឈាម បន្ទាប់មកក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះត្រូវបានជនរងគ្រោះឈ្មោះ សៀន សុខហេង ឌុបតាមម៉ូតូយកទៅមន្ទីរពេទ្យបង្អែក រការកោង តែជាអកុសល ដោយរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់។ បន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ លុះព្រឹកឡើង ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៦ សមត្ថកិច្ច ក៏បានកំណត់មុខសញ្ញាក្រុមជនសង្ស័យ និងឃាត់ខ្លួនបានទាំង ០៤នាក់ យកទៅធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន។
ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកអធិការដ្ធាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

You might also like