អគ្គនាយករងអាជ្ញាធរជាតិអប្សរា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់  នៅតាមបណ្តាយផ្លូវជាតិលេខ៦អា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ នៅតាមបណ្តាយផ្លូវជាតិលេខ៦អា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះ គីឡូម៉ែត្រ លេខ183-184 ចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
របាយការណ៍បានបញ្ជាក់ថា រថយន្តបង្ក ម៉ាកហ៊ី យ៉ាន់ដាយ V1 ពណ៌ប្រផេះ ពាក់ ផ្លាក លេខ កំពង់ ចាម 3A-7674 សណ្ដោង រឺ មីរឺម៉ក ព្រះសីហនុ 4A-3890 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។
ជនរងគ្រោះលោក ជុំ សុភមករា អាយុ៤៤ឆ្នាំ បើករថយន្តម៉ាក Ford Ranger ពណ៌ប្រផេះ ពាក់ផ្លាកលេខ រដ្ឋ 18-2345 រស់នៅភូមិទ្វីខាងជើង សង្កាត់ អណ្ដូងខ្មែរ ក្រុង កំពត ខេត្តកំពត។ គាត់បានស្លាប់ នៅ នឹង កន្លែង កើត ហេតុ ។
មុនពេលកើតហេតុរថយន្តបង្កបើកក្នុងទិសដៅពីសៀមរាប -ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃបណ្ដាលឱ្យទៅបុករថយន្ត របស់ជនរងគ្រោះកំពុងបើកបញ្ច្រាសគ្នា។
សពជនរងគ្រោះ បាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្តុតាងត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕

You might also like