ជនសង្ស័យចំនួន ៤នាក់ កម្លាំងនគរបាលស្រាវជ្រាវឃាត់ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងអំពើឃាតកម្ម គិតទុកជាមុន
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ស្រាវជ្រាវឃាត់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងអំពើឃាតកម្ម គិតទុកជាមុន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៥នឹង១០នាទី។
ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣នឹង៣០នាទី ។
យោងតាមរបាយការណ៍របស់នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថាជនរងគ្រោះចំនួន ២នាក់
១-ឈ្មោះ តាំង សុីម៉េង ភេទប្រុស (ភេទទីបីកែទៅស្រីរួច) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភំ្នពេញ។
២-ឈ្មោះ អែម គីមស្រ៊ុន ភេទប្រុស (ភេទទីបី) អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បុខរបរ បេីកបររថយន្តតាក់សុី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន ៤នាក់៖
១-ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ។
២-ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន ។
៤-ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់ខាងលើ បានឆ្លើយសារ ភាព ពួកខ្លួនបានចាប់ជនរងគ្រោះទាំងពីរខាងលើ មកប្រគល់ឲ្យជនជាតិ ភូមា ០៤ នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ការិយាល័យ បានសហការជាមួយខណ្ឌ ច្បារអំពៅ និងខណ្ឌជ្រោយចង្វារ បាន រកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ របស់មេក្លោងឈ្មោះ លី វ៉ៃតា ភេទប្រុស ឆ្នាំកំណើត ១៩៨៣ សញ្ជាតិ ខ្មែរ (គេចខ្លួន)។
ជនសង្ស័យខាងលើកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់ និងកសាងសំណុំរឿងតាមនិតិវិធី ៕






