ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិ៣៥០នាក់ ឱ្យចូលបម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក និងវរសេនាតូចនគរបាលអន្តរាគមន៍

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិចំនួន ៣៥០ នាក់ សម្រាប់បំពេញបន្ថែមឱ្យចូលបម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោក និងវរសេនាតូចនគរបាលអន្តរាគមន៍ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំពោះការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី នឹងចាប់ផ្តើមផ្តល់ពាក្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ទីកន្លែងផ្តល់និងទទួលពាក្យ នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ (ភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ)៕

You might also like