ជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លី ឈរនៅលើដំបូលផ្ទះ ត្រូវបាននាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី ១ ធ្វើការឃាត់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី03ខែ មិថុនា ឆ្នាំ2026 នៅចំនុចភូមិត្រពាំងថ្លឹង1 សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដោយមានការរាយការណ៍ពីប្រជាពលរដ្ធថា មានករណីជនសង្ស័យចំនួន02នាក់ ប្រដាប់ដោយកាំភ្លើងខ្លីឈរនៅលើដំបូលផ្ទះ។

លោកនាយប៉ុស្តិ៍នគរបាលចោមចៅទី1 លោក អនុ.ឯក សាយ ចំរើន បានដឹកនាំកម្លាំងផ្ទាល់ទៅដល់ចំនុចកើតហេតុនេះ ឃាត់ខ្លួនជនសង្ស័យទាំង02នោះយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ធបាលចោមចៅទី1 ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានដកហូត ( កាំភ្លើងខ្លី ជ័រ )ចំនួន01ដើម
ជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

 

You might also like