នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន១៧នាក់
បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ជនសង្ស័យប្រេីប្រាស់ និងជួញដូរគ្រឿងញៀន០២គោលដៅផ្សេងគ្នាត្រូវបានបង្រ្កាបកិច្ចប្រតិបត្តិការនេះដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន០២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់/ស្រី០១នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់មាន÷
១/-ឈ្មោះ PUTRI ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
២/-ឈ្មោះ NOVAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៣/-ឈ្មោះ 0NAI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៤/-ឈ្មោះ ABCHL RAFIA UMAR ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៥/-ឈ្មោះ VALEN JULIUS ROMPAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៦/-ឈ្មោះ AL FITHRAH PRATAIYA MASPEKE ANWAR ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបន្តថា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០មាន ៖១/-ឈ្មោះ សេង សុខជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
២/-ឈ្មោះ ម៉ិច សៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
៣/-ឈ្មោះ ឆឺន ភក្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
៤/-ឈ្មោះ ណារី សាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
៥/-ឈ្មោះ VIERI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៦/-ឈ្មោះ ANANG SUBANA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៧/-ឈ្មោះ HAIRUL MUFARAM FADLI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៨/-ឈ្មោះ HAIRUL MUFARAM FADLI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
៩/-ឈ្មោះ DIMAS ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
១០/-ឈ្មោះ ERIK RIAWAN ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
១១/-ឈ្មោះ MESAKH KALEB ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងចាប់បានរួមមាន÷
-ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។
-ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម
-ម្សៅម៉តពណ៏រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។
– ថ្នាំគ្រាប់ពណ៍ក្រហម អក្សwyចំនួន០៤គ្រាប់ ។
-កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។
-ទូរស័ព្ទដៃចំនួន១០គ្រឿង ។
-កាំភ្លើងខ្លីចំនួន០១ដើម ។
-ផ្លាកលេខម៉ូតូចំនួនចំនួន០៤។
-កូនសោសម្រាប់កាច់កម៉ូតូមួយឈុត ។
-ឧបករណ៍សម្រាប់ជក់មួយចំនួនធំ។
ជនសង្ស័យប្រុសស្រីទាំង១៧នាក់ស្រី១នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕






